ថ្ងៃនេះកុសល ( ប្អូនប្រុសរបស់រេឡា ) ដែលជាសិស្សវិទ្យាល័យថ្នាក់ទីដប់ បានមកដល់ផ្ទះយឺតជាងធម្មតា។ នៅពេលដែលមកដល់ភ្លាម គាត់ក៏ហុចលុយមួយដុំធំឲ្យរេឡាហើយប្រាប់ថាគាត់ទៅធ្វើជាគ្រូបង្រៀនក្រៅម៉ោង ( ចរិតចាស់ទុំខុសភ្លែកពីសព្វមួយ ដង ) ។ រេឡារំភើបនិងសប្បាយចិត្តជា ខ្លាំងដែលប្អូនប្រុសនៅក្មេងសោះចេះដឹងដល់ម្លឹងព្រមទាំងនេះជាលើកទីមួយផងដែរ។ រេឡាក៏ផ្អៀងផ្អងថតលុយ ហើយឲ្យប្អូនប្រុសកាន់លុយ នាងចង់ថតរូបប្អូនជាមួយសម្ថិផលដែលគេរកបាន។ តែទោះជាព្យាយាមយ៉ាងណាក៏ថត រូបប្អូនមិនជាប់សោះ រេឡាក៏បើកផ្លាសទូរស័ព្ទបាញ់ដាក់មុខប្អូន ស្រាប់តែកុសល ដួលខ្ទោក ! នាងភ័យណាស់រត់ទៅ អង្រួនប្អួន មួយសន្ទុះទើបកុសលដឹងខ្លួនតែកុសលមិនបានចាំអ្វីទាំងអស់ មិនដឹង បានលុយមកពីណា មិនដឹងមកដល់ ផ្ទះតាំងពីពេលណា។ កុសលហាក់មានអ្វីចូលសន្ឋិតក្នុងខ្លួន តែក៏ត្រលប់មកភាពដើម វិញ ពេលដែលពន្លឺបាញ់ចំមុខ។ រេឡា មិនហ៊ាននិយាយអ្វីទេ ដោយបារម្ភកុសលភ័យខ្លាច នាងធ្វើជាបន្ទោសប្អូនថា រឡេរឡើរ ហើយក៏ឡើងទៅជាន់ទីមួយបាត់។ [ គ្រីប គ្រឹប គ្រីប គ្រឹប ......] រេឡាលឺសំលេងហ្នឹងនៅក្រៅបន្ទប់ជាន់ទីមួយ រេឡាក៏ចេញទៅមើល ....... ស្រាប់តែម...
Welcome to my blog...my world...the world of my feeling, dream, view, favorite and yeah...complaint as well... lol