Wednesday, August 15, 2012

ពេលវេលា

ពេលវេលាដូចជាចំលែកណាស់ មែនអត់? ពេលខ្លះក៏ដើរលឿនអើយលឿន ចុះម៉េចក៏ពេលខ្លះដើរយឺតអស់ថ្លែងចឹង? ដូចមិនដឹងគួរនិយាយថាមិច! រឺក៏មកពីយើងខ្លួនឯង? ថាចឹងក៏បែបត្រូវដែរ ព្រោះអីខ្ញុំលឺគេនិយាយថា ពេលវេលាគ្មានយឺត គ្មានលឿនអីទេ វាតែប៉ុនហ្នឹង ហើយអ្វីដែលយើងឆ្លងកាត់គឺកើតមកពីអារម្មណ៍យើងខ្លួនឯង!?

តើអ្នកអាចយល់ពីខ្លួនឯងបានប៉ុណ្ណាដែរ? ដែលគិតអត់? ចំពោះខ្លួនខ្ញុំ អត់ទេ អត់ដឹងថាយល់ពីខ្លួនឯងបានប៉ុណ្ណាទេ។ ពេលខ្លះ ខ្ញុំចង់ឲ្យម៉ោងដើរលឿនណាស់ តែម៉េចក៏ពេលខ្លះទៅជាយំព្រោះតែវាដើរលឿនទៅវិញ? ខ្ញុំ....អាចចាត់ទុកថាជាមនុស្សកំរមាន ព្រោះអីខ្ញុំតែងសំរេចបាន​នូវក្តីប្រាថ្នាស្ទើរតែទាំងអស់ ជឿអត់? វាជាការពិត!!!! តែឥឡូវខ្ញុំកំពុងតែចង់ឆ្កួតលប់ព្រោះតែប្រាថ្នាក្លាយជាការពិត….ថាទៅ បានប្រាថ្នាឲ្យពេលវេលាដើរលឿន ហើយតាំងពីប្រាថ្នាមក ដើរលឿនដូចចិត្ត =,=ខ្ញុំចង់ឲ្យវាដើរលឿនព្រោះតែចង់ឆាប់បានឃើញមុខកូនក្នុងផ្ទៃឲ្យឆាប់ៗ តែដោយសារតែដើរលឿនពេក វាក៏មកដល់ថ្ងៃដែលជាគំរោងចេញទៅរៀននៅស្រុកក្រៅរបស់គ្រួសារខ្ញុំរយះពេល៦ខែ :’( ណាគេមិនកើតទុក្ខ ណាគេមិនយំពេលប្តីត្រូវទៅឆ្ងាយ អត់បាននៅមើលថែប្រពន្ធ មើលមុខកូនទើបហ្នឹងកើត??? ខ្ញុំមិនដឹងទេ គេបែបមិនយំ តែខ្ញុំយំ!!! ខ្ញុំព្យាយាមឃាត់គាត់ហើយ គាត់ក៏ព្យាយាមបដិសេដទៅកន្លែងគាត់ដែរ តែចុងក្រោយនៅតែអត់បាន នៅតែចាកចេញ រឺជំរើសមួយទៀតក៏មានតែគឺឈប់ធ្វើការ??!! ហ៊ឺម ហ៊ឹម ហ៊ឹម….គាត់នឹងចេញដំណើរនៅថ្ងៃអាទិត្យសប្តាហ៍នេះ ទី១៩ ខែសីហា ២០១២ ម៉ោង ១០ ព្រឹកខ្ញុំគិតថាយ៉ាងណាក៏បាននៅក្បែរគាត់ដល់ថ្ងៃសៅរ៍ដែរ ដឹងអីគាត់ត្រូវទៅលេង និងលាម៉ាក់ប៉ាឯខេត្តនៅថ្ងៃពុធនេះ ដល់ថ្ងៃសុក្របានមកវិញ។ គ្រាន់តែលឺ ទឹកភ្នែកក៏ចាប់ផ្តើមហូរ... ពេលវេលាសំរាប់ខ្ញុំនិងគាត់ខិតកាន់តែខ្លីទៅៗ។ ខ្ញុំទប់ចិត្តអត់បានទេ តែបើឲ្យទៅខេត្តជាមួយគាត់ក៏ទៅអត់បានទៀត ឲ្យទៅម៉េចបើពោះប៉ាប៉ុនណាណីហើយហ្នឹង សុខភាពក៏អត់ទៀងទាត់ទៀត បើឲ្យទៅជិះឡានផ្លូវឆ្ងាយផង ចប់ហើយ មិនដឹងឈឺម៉េចទេ!!!

រង់ចាំ…!!! មើលប្រាប់ខ្ញុំមើល អ្នកចូលចិត្តអត់? អាចទ្រាំហើយគិតតែរង់ចាំបានអត់? ខ្ញុំវិញហ្ហា៎ អត់សោះ ហើយស្អប់បំផុតការរង់ចាំ មិនថាចាំអីទេ មិនថាចាំពេលវេលា ចាំមិត្តភក្តិ ខ្ញុំម៉ួរម៉ៅណាស់!! ចុះទំរាំចាំមនុស្សដែលខ្លួនស្រលាញ់ ចាំពេលវេលាដ៏វែងអន្លាយបែបហ្នឹង? (៦ខែចាត់ទុកថាយូរណាស់សំរាប់ខ្ញុំដែលស្ថិតក្នុងស្ថានភាពបែបនេះ)។ ខ្ញុំមានតែចាប់ផ្តើមរាប់ថ្ងៃខែ ហើយចាប់ផ្តើមរស់នៅជាមួយការរង់ចាំ ទាំងដែលស្អប់ការរង់ចាំជាទីបំផុត។ អារម្មណ៏ខ្ញុំគិតដល់គាត់ អាលោះអាល័យគាត់ណាស់ ហើយពិតជានឹកគាត់ខ្លាំងទៀត ចុះគាត់វិញ? មានអារម្មណ៏ដូចខ្ញុំអត់? ហ៊ឺមហ៊ឺម….!!! ទេ…..មានតែប្រាថ្នាទៀតហើយខ្ញុំ!! សូមឲ្យពេលវេលាបន្តដើរលឿនទៀតចុះណា៎ ខ្ញុំអត់ប្រកាន់ទេ ដើរឲ្យលឿនៗទៅ!!!! នេះខ្ញុំត្រូវចាប់ផ្តើមរាប់ថយក្រោយដែលគេហៅថាខោនដោន (Count Down)​ហ្នុងមែនអត់? ១៨០ថ្ងៃណា៎ យីមានទៅតិចអី??? ~~តែថា​មានជំរើសអត់? គឺអត់ហ្នឹងថា….ចាំទៅ!!! (ប្រាប់ខ្លួនឯង)

គេតែងនិយាយតៗគ្នាថាច្រាំងទន្លេ បើបាក់ត្រង់នេះ វានិងទៅដុះត្រង់នោះ បើចឹងវាមិនខុសអីពីជីវិតមនុស្សទេហ្ន៎អ្នកដែលធ្លាប់ឆ្លងកាត់ការឈឺចាប់រាប់មិនអស់ និងក្លាយជាមនុស្សដែលមានភាពរឹងមាំ ថែមទាំងជាមនុស្សដែលឆាប់យល់ដឺងពីសុខទុក្ខអ្នកជុំវិញខ្លួន អ្នកដទៃ។​ ក៏ដូចជាការដែលយើងលះបង់និងតស៊ូជាមួយរឿងអ្វីម្យ៉ាង វានិងហុចផលឲ្យយើងយ៉ាងសាកសម ដែលមានទៅខុសអីពីជំនឿសាសនាព្រះពុទ្ធផងដែរ បើជនណាបានធ្វើអ្វីមួយ ជននោះឯងនិងត្រូវទទួលផល មិនថាជាអំពើល្អ រឺ អំពើបាបឡើយ។ ដាំដើមអ្វី បាន​ផ្លែផ្កាដើមនោះ។ អញ្ចឹងចំពោះខ្ញុំ ក៏មិនខុសគ្នាដែរ ខ្ញុំប្រាកដនិងទទួលបាននូវការតបស្នង ផលប្រសើរនាថ្ងៃខាងមុខជាមិនខានទេ!!! នេះខ្ញុំកំពុងតែប្រាថ្នាទៀតហើយណា៎! :)

No comments:

Post a Comment

Hay Blog! I come back to you with broken heart again...

My dear speakup zone, my dear blog, I came here with a broken heart again... and so does the broken soul...   I cross path with a very g...