Monday, January 9, 2012

ភាពវៃឆ្លាតរបស់មនុស្សស្រី

នារីម្នាក់​កំពុង​បើក​រថយន្ត​លឿន​ដូ​ច​ហោះ​ ត្រូវ​​ប៉ូលិស​ចរាចរ​​ស្ទាក់​ហៅ​ឱ្យ​ឈប់​ រួច​សួរ​ក​ប័ណ្ណ​បើក​បរ​ព្រោះ​​បើក​លឿន​ហួស​ល្បឿន​កំណត់ តែ​នារី​​ម្ចាស់​រថយន្ត​​តប៖
-​ជម្រាប​លោក​ប៉ូលិស ពេល​នេះ​ខ្ញុំ​គ្មាន​ប័ណ្ណ​បើក​​​បរ​បង្ហាញ​​លោក​ទេ ព្រោះ​គេ​ដក​​ហូត​វា​ពេល​​​ខ្ញុំ​​បើក​រថយន្ត​​ទាំង​ស្រ​វឹង​​​​​​​​ស្រា​​​ ​​​​ជា​លើក​ទី​​បួន​បាត់​ទៅ​ហើយ​ ។​
ភ្នាក់​ងារ​ប៉ូលិស​​មើល​មុខ​នាង​​​រួច​​ចង្កត់​សំឡេង៖
-​អី​យ៉ា, រឿង​នេះ​កាន់​តែ​មិន​ស្រួល​ហើយ ។ អ៊ីចឹង​យក​លិខិត​រថយន្ត​មក​មើល ?
-​លិខិត​ទិញ​រថយន្ត​​​អត់​មាន​ដូច​គ្នា ​​ព្រោះ​រថយន្ត​​មួយ​គ្រឿង​នេះ ​មិន​មែន​របស់​ខ្ញុំ​ផង​​ ។ ខ្ញុំ​ប្លន់​នៅ​រមណី​យដ្ឋាន​មួយ។ សព​ម្ចាស់រថយន្ត​នៅ​ក្នុង​ឃ្លុប​រថយន្ត​មិន​​​ទាន់​មាន​​ពេល​យក​ទៅ​ចោល​នៅ​ឡើយ​ទេ ។ ​
ភ្នាក់​ងារ​​ប៉ូលិស​​​ភ្ញាក់​​ថយ​ក្រាក ​ដៃ​ម្ខា​ង​​​ត្រៀម​​​ដក​​កាំ​ភ្លើង​​​ ដៃ​ម្ខាង​ទៀត​លើ​វិទ្យុ​ទាក់​ទង​​ហៅ​កម្លាំង​ជំនួយ ។ មិន​យូរ​ប៉ុន្មាន​​​​​លេច​ប៉ូលិស​​ចរាចរ​១០​នាក់​ទៀត​មក​ដល់ ។ លោក​ប្រ​ធាន​​ក្រុម​ដើរ​ចូល​ដោយ​ប្រុង​ប្រ​យ័ត្ន​ ដៃ​ស្តាំ​គាត់​ដាក់​ក្បែរ​កាំ​ភ្លើង​​​សៀត​​នៅ​ចង្កេះ​​​ជា​និច្ច​ ខណៈ​​ភ្នែក​ទាំង​គូ​ពិនិត្យ​មើល​កាយ​​វិ​កា​​រ​នាង​​​ជាប់​រហូត​​ឱ្យ​តែ​មិន​ស្រួល​បាញ់​ភ្លាម ។ លុះ​​ទាំង​សង​ខាង​នៅ​ឃ្លាតពី​គ្នា​ប្រ​ហែល​​ប្រាំ​ម៉ែត្រ​​​គាត់​និ​យាយ​៖
-​ភ្នាក់​​​ងារ​​ខាង​ណោះ​​រាយ​ការណ៍​​​ថា ក្នុង​ឃ្លុប​ឡាន​អ្នក​នាង​មាន​​​សព​មនុស្ស​​ សូម​នាង​​បើក​ឃ្លុប​ឡាន​ឱ្យ​​ពួក​ខ្ញុំ​ត្រួ​តពិនិត្យ​​​បន្តិច​ ។
នារី​​ម្ចាស់​រថយន្ត​ប្រ​ញាប់​ប្រ​ញាល់​​ធ្វើ​តាម​​ការ​ស្នើ​សុំ​ ​បើក​ឃ្លុប​រថយន្តទាំង​មុខ​ក្រោយ ។ ប្រ​ធានក្រុមប៉ូលិស​ចរាចរ​​បើក​ភ្នែ​​ក្រ​ឡង់​ ព្រោះ​អត់​ឃើញ​អ្វី សូ​ម្បី​ឈាម​មួយ​ដំណក់​ក៏​គ្មាន​ផង​ កុំ​ថា​ឡើយ​ដល់​​សព​មនុស្ស ។ ​ដោយមិនឃើញអីសោះ គាត់​​មិនអស់ចិត្ត ក៏បន្ត​៖​
-​ខ្ញុំ​​សុំ​មើល​ប័ណ្ណ​បើក​បរ​ និង​លិខិត​ទិញ​រថយន្ត​ ។
នារី​ម្ចាស់​​រថយន្ត​បើក​កា​បូប​លូក​យកលិខិត​ទាំង​​ពី​រ​ជូន​ប៉ូលិស​​តាម​ការ​ស្នើ​សុំ ។ នាង​បង្ហាញ​​អា​កប្បករិយា​ធម្ម​តា ហាក់​ដូច​​​អត់​ដឹង​​មាន​រឿង​អ្វី​​កើតសោះ​ ។ ម្តង​នេះ​លោក​ប្រ​ធាន​ក្រុម​ប៉ូលិស​ចរាចរ​​​​បន្ទាប​សំឡេង៖
-សូម​អ្នកនាង​អភ័យ​ទោស​ផង​ ​ខ្ញុំ​មិន​​ដឹង​​គួរ​និយាយ​យ៉ាង​មិច​ទេ ។ លោក​ខាង​ណោះ​រាយ​ការណ៍​​​ប្រាប់​ខ្ញុំ​​ថា អ្នក​​នាង​អត់​មាន​ប័ណ្ណ​បើក​បរ​​​ អត់​​មាន​លិខិត​​ទិញ​រថយន្ត មិន​តែ​ប៉ុណ្ណោះ​ក្នុង​ឃ្លុប​រថយន្ត​អ្នក​​នាង​មាន​សព​មនុស្សទៀត​ ។
នារី​ម្ចាស់​រថយន្ត​សើ​ច​ញាក់​ស្មា​បន្តិច៖
-ប្រ​ហែល​គាត់​រាយ​ការណ៍​ជម្រាប​​លោក​ថា ខ្ញុំ​បើក​រថយន្ត​លើស​​ល្បឿន​​​កំណត់​​ទៀត ​មែនទេ?

Reference: http://kohsantepheapdaily.com.kh/article/32805.html

No comments:

Post a Comment

Hay Blog! I come back to you with broken heart again...

My dear speakup zone, my dear blog, I came here with a broken heart again... and so does the broken soul...   I cross path with a very g...