Skip to main content

ម្ចាស់បឹងឈូក


                   ----------------------------------------------------------

ឆេងលីកំពុងជិះកង់ឌុបរេឡាតាមដងផ្លូវជាតិដែលហាក់រាងស្ងាត់ មិនសូវមានអ្នកដំណើរប៉ុន្មានទេ។​ ក្មេងជំទង់ទាំងពីរនិយាយសើចៗមិនឈប់…..
រេឡា៖ ហេ ហេ ហើយហ្ហែងជិះលឿនម៉េះ ជិះយឺតៗមើលហា
ឆេងលី៖ ហើយជិះយឺតរកស្អី ប្រញាប់ទៅផ្ទះទៅ ម៉ែគ្នាចាំផ្លូវហើយ
រេឡា៖ គ្នាចង់បេះផ្កាឈូក ជិះមួយៗទៅណា ណាណាណា!!!!
ឆេងលី៖ អើ អើ ចឹងក៏បាន យី……
ពួកគេជិះយឺតៗកៀនៗចិញ្ចើមផ្លូវ…….
រេឡា៖ ឈប់!!! ឈប់សិនៗ!!!
ឆេងលី៖ ថី????
រេឡាលោតចុះពីលើកង់ហើយចង្អុលទៅប្រឡាយទឹកមូយជាប់ផ្លូវ ប្រហែលប្រវែងចង់ដប់ម៉ែតហើយមានផ្កាឈូកដុះលាយឡំនិងរុក្ខជាតិដទៃខ្លះទៀត ផ្កាឈូករីក ក្រពុំព្រមទាំងផ្លែឈូកដុះរហង់ពាសពេញប្រឡាយដែលមានរបងប្រឡាលួសព័ទ្ធផងដែរ។
រេឡា៖ គ្នាស្រលាញ់ផ្កាឈូកណាស់ឆេងលីអើយ
ឆេងលី៖ ស្រលាញ់ដូចតែគ្នា ហេហេហេ
រេឡា៖ តោះចឹង ទៅបេះ!!!
ឆេងលី៖ ទេ មិនទៅទេ ហ្នែងមិនមើល មានរបងហា របស់មានម្ចាស់ហើយ ខ្លាចណាស់!!!
រេឡា៖ គ្មានឃើញពីណាផងហា អើចឹងហ្នែងចាំហ្នឹងហើយ គ្នាទៅម៉ាផ្លេត
ឆេងលី៖ អេ…..កុំអី គ្នាដូចមានអារម្មណ៏មិនស្រួលសោះ
រេឡា៖ ខ្លាចម៉េះហា តែអើ ចឹងហ្នែងមើលផ្លូវអោយគ្នាទៅចឹង ហេហេហេ
ឆេងលី៖ អញ្ចឹងក៏អញ្ចឹងទៅ ឲ្យលឿនហា!!!!
រេឡា៖ ដឹងហើយ!

រេឡាក៏លូនតាមប្រលោះរបងលួសចូលទៅតែមិនបានបេះតែផ្កាឈូកទេ ថែមទាំងព្យាយាមដកយកទាំងមើមឈូកទៀត (កូនហ្នឹងថាចង់យកទៅដាំនៅផ្ទះ)។ កំពុងតែព្យាយាមដកស្រាប់តែមានអ៊ុំប្រុសម្នាក់ស្រែកឲ្យ(នែ នែឯងធ្វើស្អីក្នុងផ្ទះអ៊ុំហ្នឹង????)
ឆេងលី៖ អា អា រេឡាឲ្យលឿន ម្ចាស់គេមកហើយ!!!!!!
រេឡាភ័យដែរ បោះចោលផ្កាឈូក ព្យាយាមរត់មកក្រៅវិញតែក៍ជាប់អាវហ្នឹងប្រឡាលួស
រេឡា៖ ឆេងលី ឯងទៅមុនទៅ ចាំគ្នាទៅតាមក្រោយ
ឆេងលី៖ អត់ទេ ចាំគ្នាទៅជួយ
រេឡា៖ ថាមិនអីទេ ហ្នែងទៅៗ ម៉ែហ្នែងចាំផ្លូវផង​ ចាំគ្នាដោះស្រាយជាមួយអ៊ុំប្រុសហ្នុង​មិនអីទេ
ឆេងលី៖ បើមិនអី គ្នានៅដែរបានពីរនាក់
រេឡា៖ យី!!!​ហើយវាតាប៉ែម៉េះ ទៅៗ នៅនាំយូរទាំងពីរនាក់អី ហើយហ្ហែងទៅប្រាប់ប៉ាគ្នាឲ្យជិះម៉ូតូមកយកគ្នាផង
ឆេងលី៖ ចឹងក៏បានៗ ហ្ហែងកុំភ័យហា ចាំគ្នាទៅប្រាប់ប៉ាហ្ហែងឲ្យមកឲ្យលឿន
រេឡា៖ អើ អើ ទៅៗ!!!

ឆេងលីក៏ប្រញាប់ចេញទៅ រីឯរេឡាវិញតាមពិតភ័យចង់ប្រកាច់ហើយ បើម្ចាស់គេតាមទាន់អញ្ចឹងហ្នឹង….
អ៊ុំម្ចាស់ដីក៏មកដល់​ គាត់ជួយរេឡាចេញពីរបងលោះតែគាត់អត់ឲ្យរេឡាទៅវិញទេ មើលទៅគាត់រាងកាចណាស់ដែរ។​ គាត់ថាគាត់និងឲ្យរេឡាទៅវិញបើគាត់បានជួបប៉ាម៉ាក់រេឡាហើយ។
រេឡាគិតក្នុងចិត្តបណ្តើរ ដើរតាមអ៊ំចាស់បណ្តើរ៖​​ រឿងធំហើយអញ ម៉ាក់ជេរងាប់ហើយចាំមើល !!!!
ពួកគេដើររហូតដល់ចុងដី ក៏មានផ្ទះឈើធំមួយរៀបចំបានយ៉ាងមានរបៀបហើយស្អាតបាតណាស់ដែលជុំវិញផ្ទះមានដើមឈើផ្តល់ផ្លែជាច្រើនរីឯមុខផ្ទះវិញមានដើមផ្កាដុះរាប់មិនអស់ពណ៍ចំរុះគ្នា ពិតជាស្រស់ស្អាតសំបើមណាស់។​ អ៊ំប្រុសឲ្យរេឡាអង្គុយចាំប៉ាម៉ាក់នាងនៅក្រោមផ្ទះ ហើយគាត់នៅទេសនាប្រដៅរេឡាមិនចេះចប់មិនចេះហើយ……(ហើយអ៊ុំហ្នឹងនិយាយមិនចេះហត់ទេហ្ហី ងាប់ហើយប៉ិនរអ៊ូជាងម៉ាក់ទៅទៀត ប្តីអ្នកណាឳអ្នកណាទេនេះ ធុញហា!!!!)----រេឡាគិតក្នុងចិត្តហើយធ្វើមុខស្អុយប៉ែ​-----
ស្រាប់តែភ្លាមនោះ មានសំលេងអ៊ុំស្រីម្នាក់បន្លឺឡើង៖
អ៊ុំស្រី៖ ប៉ាវា ហើយឯងរអ៊ូរទាំអីរងូវៗក្រោមផ្ទះហ្នឹង???
អ៊ុំស្រីក៏ដើរចុះពីលើផ្ទះមក គាត់មើលទៅអាយុក្មេងជាងអ៊ុំប្រុស ទឹកមុខក៍ខុសពីអ៊ុំប្រុសដាច់ សុភាពរាបសារហើយទំនងចិត្តល្អទៀតផង។
អ៊ុំស្រី៖ យីហើយកូនអ្នកណាហ្នឹងមុខមាត់គួរឲ្យស្រលាញ់ចូលចិត្តដល់ហើយ!
(----អ៊ុំស្រីអើយហេតុអីក៏គួរឲ្យស្រលាញ់យ៉ាងនេះ ថែមទាំងមើលស្គាល់របស់មានតំលៃទៀត???​ ហេហេហេ----) រេឡាញញឹមជាប់
អ៊ុំប្រុស៖ ឯងអើយ ចរិតមិនកើតយ៉ាងម៉េចទេកូននេះ ចរិតមិនសមជាមួយមុខមាត់សោះ ចេះមកលួចបេះផ្កាឈូកយើងទៅកើត
(-----ហើយអ៊ុំហ្នឹងមាត់អាក្រក់ម្លេះ មើលថាឲ្យឯងហ្ហ!!!!) រេឡាលួចដៀងកន្ទុយភ្នែកដាក់អ៊ុំប្រុស-----
អ៊ុំស្រី៖ ឯងថាឲ្យគ្នាខ្លាំងៗយ៉ាងហ្នឹង គ្នានៅក្មេងល្ហក់តែងធ្វើខុសខ្លះ ប្រាប់ៗគ្នាទៅកុំទៅកាចអីពេក មិនមែនរឿងធំដុំឯណា! ហើយរអ៊ូម៉ាថ្ងៃទៅហើយ វាល្មមហើយ ឲ្យគ្នាទៅផ្ទះវិញទៅ
អ៊ុំប្រុស៖ ដូចឯងចឹង ក្មេងបានចិត្តខូចពេញហ្នឹងហើយ
អ៊ុំស្រី៖ ចុះខ្ញុំមានថាក្មេងមិនខុសឯណា គ្រាន់តែវាមិនមែនលើកលែងមិនបាន ឯងកុំទុកជារឿងធំពេកទៅមើល ហើយអ៊ុំស្រីក៏និយាយទៅរករេឡា (ក្មូយស្រី អ្វីដែលក្មួយបានធ្វើមិនមែនជារឿងត្រឹមត្រូវទេ ក្មួយកុំធ្វើអញ្ចឹងទៀត បើក្មួយស្រលាញ់ផ្កាឈូកហើយចង់បេះ​ ក្មួយសុំម្ចាស់ផ្កាសិនទើបជាសុជីវធម៏ល្អណាក្មួយ)
រេឡាមើលទៅកាន់អ៊ុំស្រីដោយកែវភ្នែកគោរពស្រលាញ់ហើយក៏តប….
រេឡា៖ ច៎ាអ៊ុំស្រី ក្មួយមិនធ្វើអញ្ចឹងទៀតទេ
អ៊ុំស្រី៖ ល្អហើយក្មួយ ក្មួយអាចទៅផ្ទះបានហើយ អូចាំមួយភ្លេតសិន
អ៊ុំស្រីក៏ដើរទៅណាបាត់មួយសន្ទុះហើយត្រលប់មកវិញជាមួយផ្កាឈូកដើមឈូកទាំងមើមមួយថង់….
អ៊ុំស្រី៖ នេះ អ៊ុំឲ្យណា យកទៅដាំចុះ
រេឡា៖ អ៊ុំស្រីចិត្តល្អដល់ហើយ ក្មួយអរគុណណាស់ ក្មួយស្រលាញ់ខ្លាំង
អ៊ុំស្រី៖ កុំគួរសមអីក្មួយ ហើយក្មួយទៅវិញជាមួយអ្នកណា?
រេឡា៖ ជាមួយប៉ា គ្រាន់តែថាគាត់មិនទាន់មកដល់ផង
អ៊ុំស្រី៖ អួ អញ្ចឹងចាំប៉ាក្មួយនៅហ្នឹងសិនហើយ មកនេះមក ឡើងទៅអង្គុយលើផ្ទះលេងជាមួយអ៊ុំណា
រេឡា៖ អា ហេហេហេ អរគុណអ៊ុំ!
អ៊ុំប្រុស៖ ហើយចាំនៅក្រោមផ្ទះហ្នឹងទៅ ឡើងទៅលើធ្វើអី?
អ៊ុំស្រី៖ ឯងរឿងច្រើនម្លេះ​ ផ្ទះខ្ញុំដែរតើ ខ្ញុំទទួលភ្ញៀវខ្ញុំមិនបាន?
អ៊ុំប្រុស៖ ឯងមិនខ្វះពាក្យនិយាយទេ!

អ៊ុំស្រីមិនរវល់ជាមួយអ៊ុំប្រុស ហើយក៏អូសដៃរេឡាឡើងលើផ្ទះ អង្គុយលេងនៅសាឡុងឈើនាយ៉មុខផ្ទះញុំាំតែញុំានំនិយាយគ្នាលេង។​ ទីនោះមានតាំងផ្ទាំងគំនូររូបទេសភាពរបៀបខ្មែរ គំនូរបែបសិល្បះដែលមានពណ៏ស៊ីជាមួយផ្ទះឈើនិងគ្រឿងសង្ហារឹមឈើប្រណិតៗព្រមទាំងទេសភាពធម្មជាតិពិតៗដែលមើលឃើញពីលើយ៉មុខផ្ទះនេះទៅ ញុំាងឲ្យទិដ្ឋភាពទីនោះពោរពេញដោយភាពរស់រវើកនិងថ្លៃថ្នូរ។ រេឡាងាកមើលឆ្វេងស្តាំ ងើញមើលទីកន្លែងទទួលភ្ញៀវនេះយ៉ាងរីករាយហើយហាក់មានអារម្មណ៏ដូចកំពុងនៅរីសតអីមិនដឹង។ មួយសន្ទុះធំក៏លឺសំរិបជើងឡើងជណ្តើរតិបតាក់ៗមក ទំនងដូចមិនមែនមនុស្សម្នាក់ទេ។ មែនហើយគឺមនុស្សពីរនាក់មែន ដែលម្នាក់ជាអ៊ុំប្រុសកាច និងម្នាក់ទៀតជាបុរសខ្ទង់អាយុក្បែរសាមសិប មុខរាងមាំបន្តិច ច្រមុះស្រួចខ្ពស់ បបូរមាត់ដូចស្រី ឡើងសិចស៊ី ភ្នែកមុតថ្លា ទំរង់មុខទាក់ទាញ ស្តាយសក់ឡូយតែថ្លៃថ្នូរ រាងខ្ពស់ស្រលះមាឌធំ និយាយម៉ាម៉ាត់ចុះគឺរាយមន្តស្នេហ៍សំបើមណាស់!!!​ ហេហេហេ
(តែ…..តែ…..ស្លៀកពាក់ជាប៉ូលីស!!! លោកអើញ អ៊ំប្រុសហ្នឹងអីក៏អាក្រក់ម៉េះ រឿងប៉ុនហ្នឹងសោះហៅប៉ូលីសមកចាប់ឯងទៀត????) រេឡាគិតក្នុងចិត្តទាំងទឺកមុខហួសចិត្តនិងភាំងៗ!!
ដោយឡែក អ៊ុំស្រីញញឹមញញែមហើយនិយាយទៅកាន់បងប៉ូលីសសង្ហារកប់ហ្នុងថា៖
អ៊ុំស្រី៖ កូនមកហើយហ្ហ!!!​ លឿនម្លេះលើកហ្នឹង ក្រែងកូនបេសកកម្មពីរអាទិត្យមែនទេ?
(រេឡាឡើងភ្ញាក់ តាមពិតកូនគេសោះ សុំទោសផងអ៊ុំប្រុសដែលមើលអ៊ុំក្នុងផ្លូវអាក្រក់ តែថាសំដីអ៊ុំ មុខអ៊ុំដូចសមនិងគិតចឹងជាង! ហេហេហេ) រេឡាគិត

ប៉ូលីសសង្ហារលើកដៃសំពះអ៊ុំស្រីនិងនិយាយថា៖ ជំរាបសួរម៉ាក់ កូនមកវិញហើយ លើកហ្នឹងកូនបញ្ចប់បេសកកម្មហើយមុនកំនត់ក៏មកផ្ទះវិញបានលឿនតែម្តងទៅ
អ៊ុំស្រី៖ ល្អហើយកូន អឹមបែបនេះទេហ្ហ ពិតជាល្អមែនកូន កូនទៅផ្លាស់ខោអាវចុះ បន្តិចទៀតយើងញុំាំបាយជុំគ្នាណា
ប៉ូលីសសង្ហារ៖ បាទម៉ាក់ តែម៉ាក់ ចុះម៉ាក់មានភ្ញៀវមែនទេ?
(ហើយក៏សំលឹងមើលខ្ញុំដោយកែវភ្នែកស្រទន់ ងាប់ហើយម៉េចមកមើលគេអីអញ្ចឹង អៀនណាស់ សង្ហារដល់ហើយ​ ហេហេហេ) រេឡាញឹមៗ
អ៊ុំប្រុសលូកម៉ាត់៖ ភ្ញៀវមកពីណា គឺក្មេងលួចបេះផ្កាឈូកត្រូវជាង មិនដឹងជាស្អីទេម៉ែឯងនេះ?!
អ៊ុំស្រី៖ យីឯងយ៉ាងម៉េចទៀតហើយហ្នឹង???​ មែនហើយកូន គឺភ្ញៀវម៉ាក់!
អ៊ុំប្រុស៖ កូនជឿអ្នកណាក៏ជឿចុះ តែដឹងស្រាប់ហើយ ប៉ាមិនចេះនិយាយមិនពិតទេ!
(អ៊ុំប្រុសអើយអ៊ុំប្រុស ម៉េចមិនទុកមុខអោយខ្ញុំសោះចឹង??? ខ្មាសគេណាស់ ហិហិហិ សង្ហារផង!!!) រេឡាធ្វើមុខឡើងស្មឿក ចង់យំតិចអីតិច!
ប៉ូលីសសង្ហារមើលមុខរេឡា ហើយសើចខឹកៗអស់សំណើចនិងសំដីអ៊ុំប្រុសផងបូករួមនិងប្រតិកម្មទឹកមុខរេឡាផង……
ប៉ូលីសសង្ហារ៖ កុំថាឲ្យគ្នាម្លឹងប៉ា គ្រាន់តែផ្កាឈូកទេតើ​ នេះសង្ស័យតែចេះលួចលើកទីមួយផងមិនដឹង មើលចុះគ្នាអៀនហើយ!!!
(ងាប់ៗៗ ប៉ិនេះបង្អាប់ឯងទៀតលោកអើយ ខ្មាសគេណាស់!!!​ មកពីអ៊ុំប្រុសហ្នឹងទាំងអស់!!! ហិហិហិ) រេឡាស្ញេញស្ញូញៗ
អ៊ុំស្រី៖ បានហើយ បានហើយ នៅនិយាយដល់ណាទៀត??​ បើដឹងគ្នាអៀនហើយ នៅនិយាយទៀតកូនឯងនេះ ហើយប៉ាវាក៏អញ្ចឹងទៀត!!!
រួចអ៊ុំស្រីងាកទៅនិយាយនិងរេឡា៖ ក្មួយនៅញុំាំបាយផ្ទះអ៊ុំសិនណា ប៉ាក្មួយក៏ពុំទាន់មកដល់ដែរទេ ហើយគាត់ក៏រាងតំឡើងសំលេងបន្តិច (ហើយកូនពៅម៉ាក់នៅពួនក្បែរជណ្តើរដល់ពេលណាដែរ???) គាត់សើច….
រេឡាក៏មើលទៅទិសដែលអ៊ុំស្រីនិយាយទៅកាន់ ទីនោះពិតជាមានមនុស្សពិតមែន មនុស្សប្រុសខ្ទង់អាយុម្ភៃប្រាំឆ្នាំ ខ្ពស់ស្រឡះស្អាត ស្លៀកឯកសណ្ថានជាប៉ូលីសដែរ ឈរផ្អែកជញ្ជាំងអោបដៃ​ហើយជើងឈររាងខ្វែងបន្តិច (ទេ….ឈរដូចកំពុងតែថតម៉ូដែល ហាហាហាហា) រេឡាសើចក្នុងចិត្ត! (រីឯមុខវិញ សង្ហារផ្តាំ ស្រដៀងៗបងប៉ូលីសសង្ហារដែរតែក្មេងជាង ស៊ីវីល័យជាង ព្រោះអីបងប៉ូលីសសង្ហារដូចជាសុភាពបែបម៉ឺងម៉ាត់តែក៏ចេះនិយាយលេងខ្លះ ដល់តែប៉ូលីសម៉ូដែលនេះចេញមកមុខច្រលើមម៉ង មើលទៅស្រីមិនតិចទេ​បើសង្ហារក៏សង្ហារហើយមុខក៏ខិលចឹងទៀត!)
ប៉ូលីសម៉ូដែល៖ កូនស្មានតែម៉ាក់មើលមិនឃើញកូនហើយតើ! (មុខឌឺបែបញញឹមញញែម)
អ៊ុំស្រី៖ កូនម៉ាក់ទៅហើយធ្វើម៉េចម៉ាក់មិនចាប់អារម្មណ៍ឃើញនោះ?? ម៉ាក់ឃើញកូនតាំងពីកូនឡើងមកក្រោយគេជាមួយបងឯងម្លេះតែនៅធ្វើលិបលៗ ម៉ាក់ចាំមើលកូនឯងចង់ធ្វើអី (អ៊ុំស្រីញញឹម)
ប៉ូលីសម៉ូដែល៖ កូនមានទៅចង់ធ្វើអី គឺចង់ធ្វើឲ្យម៉ាក់ភ្ញាក់ផ្អើលហ្នឹងណាព្រោះកូនក៏បញ្ចប់បេសកកម្មហើយមុនកំនត់ដែរ​ មិនងាយទេឱកាសបែបនេះ ហេហេហេ
អ៊ុំស្រី៖ យីចង់បញ្ញាក់ម៉ាក់ទៀតហើយ កូននេះមិនព្រមកែចរិតក្មេងសោះ!
ប៉ូលីសម៉ូដែលសើចបណ្តើរ​ ដើរមកកាន់អ៊ុំស្រីបណ្តើរហើយក៏លុតជង្គង់ចុះ លើកដៃប្រណមសំពះបាទជើងអ៊ុំស្រីព្រមទាំងនិយាយថា (ម៉ាក់!​ កូនមកវិញហើយ កូននឹកម៉ាក់ខ្លាំងណាស់!)
(អើយ…..មានអារម្មណ៏ដូចកំពុងមើលកុន គួរឲ្យស្រលាញ់ខ្លាំងគាត់នេះ!!)​ រេឡាគិតផងភាំងផង
រីឯអ៊ុំស្រីញញឹមស្រស់ស្រាយនិងតបថា (កូនពៅម៉ាក់នៅតែមិនព្រមធំហ្នឹងគេមែន បើគិតតែពីស្រលាញ់ម៉ាក់ខ្លាំងយ៉ាងហ្នឹង​តិចអត់ចេះស្រលាញ់នារីណាទៅ ម៉ាក់មិនអត់កូនប្រសារទៅហើយ?)
ប៉ូលីសម៉ូដែល៖ កុំបារម្មណ៏ម៉ាក់ កូនម៉ាក់ពួកែគ្រប់តែរឿងហ្នឹង! ហាហាហាហា
(ហ្ហ….ណាស់ដែរតើនេះ ស្មានតែត្រឹមត្រូវខ្លាំងហើយ បានវោហាគួរសម!!) រេឡាគិត

អ៊ុំប្រុសឈរញញឹមជាមួយបរិយាកាសជួបជុំគ្រួសារនេះ (និយាយមែន ស្មានតែគាត់មិនចេះញញឹមទេ កាចចង់អីហើយ!! ជាពិសេសមានអារម្មណ៍ថាខ្លួនឯងជាចំណែកលើសខ្លាំង សុទ្ទតែគ្រួសារគេហើយឯងមិនដឹងមកមានវត្តមានស្អីដែរទេ ហ៊ឺយ!!!)
អ៊ុំស្រីបន្ត៖ តោះ កូនទៅដូរខោអាវដែរទៅនិងអាលមកញុំាំបាយ
ប៉ូលីសម៉ូដែល៖ ចាំតិចទៀតចាំញុំាំណាម៉ាក់ កូនមិនចង់ញុំាជាមួយក្មេងលួចផ្កាគេចឹងទេ!!!
(យី!!! យី!!! ថាឲ្យឯងតើ??​ សាច់រឿងស្អីហ្នឹង? គេនិយាយឡើងឈប់និយាយទៅហើយម៉េចមករំលឹកចឹង???) រេឡាបើកភ្នែកធំៗ
រេឡាខ្មាសគេយ៉ាងខ្លាំងក៏ប្រញាប់ក្រោកឈរហើយនិយាយថា៖ អ៊ុំស្រីស្អាត ក្មួយលាសិនហើយ ហើយក្មួយសុំទោសម្តងទៀតដែលបានធ្វើរឿងនេះ ពិតជាដឹងខុសហើយ!!! សុំឲ្យអ៊ុំស្រីនិងក្រុមគ្រួសារជួបតែសំណាងល្អ!
អ៊ុំស្រីមិនទាន់បានថាម៉េចផង រេឡាក៏ដើរប្រញាប់ប្រញាល់តំរង់ជណ្តើរផ្ទះ ស្រាប់តែបងប៉ូលីសសង្ហារនិងប៉ូលីសម៉ូដែលមាត់ឆៅស្ទុះព្រមគ្នាទៅចាប់ដៃរេឡាបានម្នាក់ម្ខាង….
គ្រប់យ៉ាងនៅពេលនោះហាក់នៅស្ងៀមគ្មានចលនា លឺតែសំលេងខ្យល់បក់វូៗតិចៗ….បន្តិចក្រោយមក….
(អេ….អីក៏ប្រញាប់ខឹងម៉េះ និយាយលេងតើកញ្ញាសំលេងពិរោះ!!! តែខឹងចឹងក៏ស្អាត កាន់តែគួរឲ្យស្រលាញ់ក្មេងនេះ មើលចុះថ្ពាល់ក្រហមព្រឿងៗទៀត ហេហេហេ) ប៉ូលីសម៉ូដែលនិយាយ
ប៉ូលីសសង្ហារជាបងមើលមុខប្អូនលក្ខណះហាមមិនឲ្យនិយាយលេបខាយទៀត ហើយក៏និយាយថា៖ កុំខឹងប្អួនខ្ញុំអី គេចូលចិត្តនិយាយលេងច្រើនណាស់ ហើយក៏កុំអាលទៅ នៅញុំាំបាយជាមួយគ្នាម្តងទៅណា ព្រោះខ្ញុំដឹងថាម៉ាក់ខ្ញុំចង់ឲ្យនៅ….
ប៉ូលីសម៉ូដែលបន្ត៖ ហើយអារឿងផ្កាឈូកបឹងឈូកនេះក៏កុំទៅខឹងប៉ាខ្ញុំអីព្រោះបឹងឈូកនេះជាសំណប់ចិត្តខ្ញុំដែលខ្ញុំជាអ្នកបង្កើត អញ្ចឹងបានជាប៉ាគាត់ការពារឲ្យកូនគាត់យ៉ាងនេះ! នែ! ខ្ញុំក៏ជាអ្នកស្រលាញ់ផ្កាឈូកខ្លាំងៗដូចគ្នា គិតទៅយើងមាននិស្ស័យជាមួយគ្នាហើយ! (ប៉ូលីសម៉ូដែលញាក់ចិញ្ចើមដាក់រេឡា ច្រលើមណាស់តែទាក់ទាញណាស់ដូចគ្នា!)
រីឯចាស់ៗហាក់នៅភាំងនៅឡើយព្រោះវាមើលទៅដូចស្ថានការណ៏ទាន់ហន់យ៉ាងម៉េចទេហើយកូនសង្ហារៗរបស់ពួកគាត់ហាក់ប្រតិកម្មប្លែកខុសធម្មតា កូនពៅដែលមិនខ្វល់ពីអ្នកណាក្រៅពីស្រលាញ់លួងលោម សំដីផ្អែមដាក់ម្តាយ បែរជាចេះទៅលួងរេឡា រីឯកូនបងដែលមិនសូវចូលចិត្តនិយាយស្តីមិនសួវខ្វល់ពីគេ ក៏ចេះទៅឃាត់នារីចំនូលថ្មីឲ្យនៅញុំាំបាយដែរតែបែរជាយកលេសថាជាគំនិតម្តាយ ច្បាស់ណាស់គឺគេចង់ឃាត់រេឡាខ្លួនឯង!!!

បុរសសង្ហារលំដាប់ថ្នាក់ទាំងពីរនាក់នៅតែចាប់ដៃរេឡាជាប់ កែវភ្នែកសំលឹងមើលមុខនាងមិនងាករេ រីឯរេឡាវិញមិនដឹងគិតយ៉ាងម៉េច ឡេឡាៗ ស្ទាក់ស្ទើរ ភ្ញាក់ផ្អើលនិយាយមិនចេញ ម្តងងាកមើលកូនបងម្តងងាកមើលកូនពៅ បេះដូងដើរខុសចង្វាក់ ស្លុតរកថាមិនត្រូវ ភ័យៗរហូតទាល់តែភ្ញាក់ក្រញ៉ាង…..

ទីបំផុត រេឡាក៏ភ្ញាក់ពីសុបិន្តដ៍វែងអន្លាយនិងលាយលំជាមួយចំរុះរសជាតិរបស់នាង!!!

Comments

Popular posts from this blog

Khmer Paintings - Countryside

My collections of Khmer Painting about countryside... I love everything of them and I'm so pleased to share...

This is March 26, 2025 in my country…

I can’t believe I often come back to my blog diary most of the time because of disappointment, painful soul, broken heart and I want to shout out here… My safe zone!   Almost 3 years, from 2023 until February 2025, I was in a closed friendship with a person and I adored this person in such a high level… I feel positively to be with her, most of the time we spent together, was with trust and laughing… Yes, the beautiful friendship moment like I was in high school… She is to me as people medicine whom brings me joke, joy and compassion… We shared works, personal and many other things.. From March 2025, things changed…   I’m not sure what I did so wrongful to her which made her changed… She disconnected with me and draw a clear line between us… I did ask her what went wrong between us, I can explain and I can take responsibility on my action as well if any… Though, she doesn’t tell me why, she just put a hug gap between us…   I cannot accept this, I tri...

Funny Quotes of Crush

hehehe.... of course, such so funny of these below quotes about your crushes... Admit it! You really feel so at some edges of your life and it quite mock you....wahahhaa....Just keep smiling, blushing and laughing coz of these following quotes....