ព្រឹកមួយនាខែឧសភា ឆ្នាំ២០១២ ម៉ោង៨ព្រឹកហើយ ប្តីប្រពន្ធមួយគូនៅតែដេកមិនព្រមក្រោកសោះ។ ប្រពន្ធនិយាយទៅកាន់ប្តីទាំងដែលដៃកំពុងតែអោបប្តីឲ្យស្អិត …. ប្រពន្ធ៖ បងហា អួនដូចជានឹកសមុទ្រដល់ហើយ ចង់ទៅលេង (ធ្វើឬកម្ញិកម្ញក់) ប្តី៖ អឺម មែនតា ខានទៅលេងយូរហើយហ្នេអូន ប៉ុន្តែយើងទៅជាមួយណាគេ ? តែពីរនាក់ ? ប្រពន្ធ៖ តែពីរនាក់ម៉េចហ្នឹងសប្បាយទៅ ? ប្តី៖ ម៉េចបានដឹងថាអត់សប្បាយ ? បងមានវិធីធ្វើឲ្យអូនឯងសប្បាយហា (គាត់ធ្វើមុខរបៀបខិលរកគ្មាន) ប្រពន្ធ៖ មែន ? ចង់តា! ហើយធ្វើម៉េចខ្លះ ? សប្បាយម៉េចទៅហ្ន ? ហាហាហា (គេនាំគ្នាសើចព្រមគ្នា) ស្រាប់តែទូរស័ព្ទរោទ៏ រីងៗៗៗ បុរសជាប្តីក៏លើកនិយាយ។ ជារឿងចៃដន្យរឺយ៉ាងណា ? មិត្តស្និទ្ធស្នាលម្នាក់របស់គាត់បបួលទៅលេងកំពង់សោម វិលល្ងាច! ព្រមមុនស្អែក! ហាហាហា វ៉ាវៗៗៗ រំភើប! (ប្រពន្ធ)។ ពួកគាត់នាំគ្នាក្រោកឡើង ប្រញាប់ប្រញាល់ទៅជួបមិត្តភក្តិម្នាក់នោះ ហើយដំណើរកំសាន្តក៏ចាប់ផ្តើម!!! អីយ៉ា!!! នៅតាមផ្លូវទៅកំពង់សោម ទេសភាពពិតជាមិនប្រែប្រួល មើលចុះ ពណ៍ឲ្យបៃតងស្រស់នៃរុក្ខជាតិសងខាងផ្លូវ ផ្ទះអ្នកស្រុកខ្លះធំខ្លះតូច មិនជាធួរធារ ក៏មានអ្នកធូរធារច្រើន ដើមឈើធំតួច ដុះខ្ពស់ទាប អូរប្រលាយបឹងបួរចាប់ផ្តើ...
Welcome to my blog...my world...the world of my feeling, dream, view, favorite and yeah...complaint as well... lol