Skip to main content

អនុស្សាវរីយ៏សមុទ្រ

ព្រឹកមួយនាខែឧសភា ឆ្នាំ២០១២

ម៉ោង៨ព្រឹកហើយ ប្តីប្រពន្ធមួយគូនៅតែដេកមិនព្រមក្រោកសោះ។ ប្រពន្ធនិយាយទៅកាន់ប្តីទាំងដែលដៃកំពុងតែអោបប្តីឲ្យស្អិត….

ប្រពន្ធ៖ បងហា អួនដូចជានឹកសមុទ្រដល់ហើយ ចង់ទៅលេង (ធ្វើឬកម្ញិកម្ញក់)
ប្តី​៖ អឺម មែនតា ខានទៅលេងយូរហើយហ្នេអូន ប៉ុន្តែយើងទៅជាមួយណាគេ? តែពីរនាក់?
ប្រពន្ធ៖ តែពីរនាក់ម៉េចហ្នឹង​សប្បាយទៅ?
ប្តី៖ ម៉េចបានដឹងថាអត់សប្បាយ? បងមានវិធីធ្វើឲ្យអូនឯងសប្បាយហា (គាត់ធ្វើមុខរបៀបខិលរកគ្មាន)
ប្រពន្ធ៖ មែន? ចង់តា! ហើយធ្វើម៉េចខ្លះ? សប្បាយម៉េចទៅហ្ន?
ហាហាហា (គេនាំគ្នាសើចព្រមគ្នា)

ស្រាប់តែទូរស័ព្ទរោទ៏ រីងៗៗៗ បុរសជាប្តីក៏លើកនិយាយ។ ជារឿងចៃដន្យរឺយ៉ាងណា? មិត្តស្និទ្ធស្នាលម្នាក់របស់គាត់បបួលទៅលេងកំពង់សោម វិលល្ងាច! ព្រមមុនស្អែក! ហាហាហា

វ៉ាវៗៗៗ រំភើប! (ប្រពន្ធ)។ ពួកគាត់នាំគ្នាក្រោកឡើង ប្រញាប់ប្រញាល់ទៅជួបមិត្តភក្តិម្នាក់នោះ ហើយដំណើរកំសាន្តក៏ចាប់ផ្តើម!!! អីយ៉ា!!!

នៅតាមផ្លូវទៅកំពង់សោម ទេសភាពពិតជាមិនប្រែប្រួល មើលចុះ ពណ៍ឲ្យបៃតងស្រស់នៃរុក្ខជាតិសងខាងផ្លូវ ផ្ទះអ្នកស្រុកខ្លះធំខ្លះតូច មិនជាធួរធារ ក៏មានអ្នកធូរធារច្រើន ដើមឈើធំតួច ដុះខ្ពស់ទាប អូរប្រលាយបឹងបួរចាប់ផ្តើមមានទឹកខ្លះៗហើយ ក៏ព្រោះតែភ្លឿងបានចាប់ផ្តើម​ធ្លាក់មកប៉ុន្មានមេដែរបើគិតរហូតមកដល់ពាក់កណ្តាលខែប្រាំនេះ។ អាកាសធាតុត្រជាក់ល្ហឹម ឡានរបស់យើងក៏មកដល់ពេជ្យនិល ជ្រោះជ្រៅហើយធំសន្លឹម មានអ័ព្ទសៗព្រាលៗជាច្រើននៅប្រលែប្រលំនឹងដើមឈើ ក៏ដូចជាភ្នំដែលមានពណ៏រាងបៃតងងងឹតបន្តិច។ អ្នកទាំងអស់នាំគ្នាចុះមកសំពះអុជធូបដល់យាយម៉ៅ សុំក្តីសុខដែលមានសែនជាចែក ផ្កា ថវិការ។ រួចរាល់ក៏បន្តដំណើរទៅមុខទៀត។

ប្រហែលម៉ោង ១១ កន្លះ ឡានក៏បានបត់ចួលផ្លួវមួយទៅក្នុងដែលសុទ្ធតែជាចំការ ផ្លូវរលាក់ពេញហ្នឹង ហើយរៀងស្ងាត់ទៀត តែមិនអីទេព្រោះមកគ្នាច្រើន ហេហេហេ ឡានក៏ធំហើយខ្ពស់ អាពីរកិប អត់អីត្រូវខ្វល់។ ម្ចាស់ឡានត្រូវជាមិត្តភ័ក្តបុរសជាប្តីកំពុងនាំមិត្តភក្តិនិងក្រុមគ្រួសារមិត្តភក្តិទៅលេងឆ្នេរ​

សមុទ្រមួយដែលនៅលាក់ខ្លួនយ៉ាងជ្រៅ។ តាមពិតគាត់ចង់ទៅស្ទូចត្រីផងព្រោះទីនោះស្ងាត់ហើយសំបូរអួរជាច្រើន។ ១៥នាទីកន្លងទៅ ពួកយើងក៏មកដល់គោលដៅ។ អ៊ាវៗៗៗៗ ស្អាតដល់ហើយ ឆ្នេរសមុទ្រសក្បុស វែងអន្លាយ​ជាមួយផ្ទះអ្នកភួមិ ៣​ទៅ៤ ផ្ទះដែលព័ទ្ធជុំវិញដោយដើមឈើ ដើមដូងជាច្រើន។ មានអ្នកទេសចរណ៍មួយក្រុមមកលេងទីនេះដែរតែនៅតែស្ងាត់ គ្មានអ្នកលក់ដួរអីទេ បែបផែនកន្លែងដាច់ស្រយាល។ អ្នកផ្សេងគេនាំគ្នាទៅដើរលេងទឹកសមុទ្រ អត់អីតែប្តីប្រពន្ធមួយគូនេះ ប្តីនៅស្ទួចត្រីក្នុងអូរមួយជិតកន្លែងចតឡានហើយនៅសារសងញ៉ែគ្នាជាមួយប្រពន្ធហ្នឹងឯង ហេហេហេ!!! លោកប្តីក៏ទៅហែកផ្លែទុរេន ដៃម្ខាងចាប់យកសាច់ទុរេនបញ្ចុកប្រពន្ធ ដៃម្ខាងអោបស្មាប្រពន្ធ ទ្រង់ស្អិតរមួតសំបើមណាស់ ហាហាហា! លួចឆ្មក់ថើបប្រពន្ធម្តងៗទៀត លឺតែសំលេងសើចក្អាកក្អាយ។


{បានហើយ ត្រលាន់ណាស់ កុំឌឺអ្នកអត់ទាន់មានគូពេក មកនេះមក!} មិត្តរបស់ប្តីស្រែកហៅ! ហេហេហេ ឲ្យរាង សមមុខ ស្មានតែអត់មានអ្នកឃើញ ដឹងអីមិនដឹងគេមកឃើញឯងតាំងពីឆ្នាំណា ហាហាហា!!!

អ្នកគ្រប់គ្នាក៏នាំគ្នាដើរលេងមួយជុំទៀតលើឆ្នេរខ្សាច់សៗដែលមានសំបកគ្រុំ លៀស ខ្យង ខ្ចៅ ផ្កាថ្មសមុទ្រពេញហ្នឹង ស្អាតដល់ហើយ ធម្មជាតិសុទ្ទៗ។ ពួកយើងដើរបណ្តើរ អោនរើសសំបកសត្វទាំងអស់ហ្នឹងបណ្តើរ ចេះតែដើរៗរហូតទៅដល់ផ្ទាំងថ្មធំៗហើយខ្ពស់ នាំគ្នាឡើងទៅទីនោះ អ្នកខ្លះទៅស្ទូចត្រី អ្នកខ្លះអង្គុយមើលទេសភាព ស្រូបខ្យល់អាកាសសមុទ្រ ពិតជាធម្មជាតិមែន ស្រស់ស្រាយបរិសុទ្ធឥតមន្ទិល។
 
 

 

 


ប្រហែលជិតមួយម៉ោងកន្លងផុតទៅ ឡានក៏ឡូនសន្សឹមៗឆ្ពោះទៅកាន់គោលដៅ។ ម៉ោងជិតមួយហើយ នុះមើលឃើញសមុទ្រខៀវខ្ចីលឹមៗ ហាហាហា ដល់ហើយៗ! នេះមិនមែននឹកសមុទ្រទៀតទេតែឃ្លានបាយយ៉ាងខ្លាំង! រំភើបណាស់ម៉ាក់អើយ បានញុំាហើយ!!!

គិតទៅតំបន់សមុទ្រដូចជាមិនចេះស្ងប់ស្ងាត់សោះ អ្នកទេសចរណ៏ចេះតែមានរហូតហើយក៍ព្រោះតែថ្ងៃនេះជាថ្ងៃចំរើនព្រះជន្នព្រះមហាក្សត្រស្រាប់ តូបក៏ឡើងថ្លៃ ម្ហូបក៏មិនបាច់និយាយ មួយម៉ាត់គឺ កាប់បានប៉ុណ្ណាយកប៉ុណ្នឹង។ ទេ មិនខ្វល់ មិនមែនដើរលេងរាល់ថ្ងៃឯណាហ្នេ ហើយជាពិសេសគឺមិនមែនចេញលុយតែឯងទៀត ចែកគ្នាចេញសោះ ហិហិហិ!

យើងក៏បានជួលខ្យូសមួយអង្គុយដែលនៅឲ្យកៀកឆ្នេរតែម្តង។ កម្ម៉ង់ម្ហូបមកពេញតុ នាំគ្នាញុំាំម៉ាឆ្ងាញ់ហើយប្រុសៗក៏នាំគ្នាទៅស្ទូចត្រីទៀតហើយ នៅសល់នាំគ្នាញុំាផ្លែឈើ លេងបៀររហូតដល់ម៉ោង៣ល្ងាច ស្រាប់តែមេឃផ្តើមឡើងខ្មៅ ខ្យល់បក់វ៉ូៗខ្លាំងៗ មេឃក៏ចាប់ផ្តើមភ្លៀង ហើយក៏នៅតែភ្លៀង ភ្លៀងធំទៅៗ។





នុះៗអ្នកស្រូចត្រីម្នាក់ដើរមកវិញហើយ ក៏មានម្នាក់ដើរតាមពីក្រោយ នរណាគេហ្នុងសក់រញ៉េរញ៉ៃដោយទទឹកភ្លៀង មាឌធំហើយខ្ពស់ ពាក់អាវខ្មៅឡើងរឹបជាប់ខ្លួនដោយសារជោគនឹងទឹកភ្លៀងហ្នឹងឯង ស្លៀកខោកំពិតពណ៍ខ្លៅដែរ មិនមែនលីអូរទេតែអាស៊េរីតែមួយហ្នឹងហើយដៃលីដងសន្ទូច ស៊ិចស៊ីដល់ហើយ! ^____^ អើៗ ដើរជិតមកៗហើយតាហា???!!! ប្តីខ្ញុំសោះ! ហាហាហា អៀនហាតាប៉ិនេះ សង្ហាម៉េសហ្នុង?! កុំច្រលំ សង្ហារាងរៅ មិនមែនមុខទេ! “@,@”

ជាប់ភ្លៀង យើងទាំងអស់គ្នាសំងំក្នុងខ្យូសនៅហ្នឹង គ្មានបានទៅណាទេ
ប្តី៖ រងារទេអូន?
ប្រពន្ធ៖ ចេះសួរកើត យេ…. រងារចង់ប្រកាច់ហើយ!  =___=^
ស្រាប់តែប្តីក៏ខិតមកអង្គុយកាន់តែជិតប្រពន្ធ យកកន្សែងពោះគោមកដណ្តប់ឲ្យប្រពន្ធរួចយកដៃគាត់មកក្តោបដៃប្រពន្ធជាប់ហើយសួរថា៖ {គ្រាន់បើអត់?}
ប្រពន្ធ៖ អឹម គ្រាន់បើតា! {តាមពិតអៀនច្រើនជាងពូនីស ហេហេហេ}

ចាំ ចាំ ចាំហើយចាំទៀតក៏មេឃមិនព្រមឈប់ភ្លៀងសោះ នៅសល់រលឹមស្រិចៗតិចៗ លោកប្តីក៏អួសដៃប្រពន្ធដើរទៅលេងលើឆ្នេរ
ប្រពន្ធ៖ កំពុងតែរងារស្រាប់ផង មកដើរក្រោមភ្លៀងទៀត មិនទៅទេៗ អត់អីលេងផង?!
ប្តី៖ សប្បាយតើ! ម៉ោៗ មានបងនៅក្បែរ មិនរងារទេណា!
ប្រពន្ធ៖ មែនធ្វើម៉េចលែងរងារ សាកធ្វើមើល? {គិតក្នុងចិត្តតែប៉ុណ្ណោះ ហាហាហា}

ពួកគេក៏កាន់ដៃគ្នាដើរលេងលើឆ្នេរ រួចចុះលេងទឹកកាន់តែជ្រៅទៅៗ តែប្រពន្ធខ្លាចទឹកជ្រៅណាស់ក៏អោបប្តីឲ្យជាប់ហ្មង (ណាមួយចង់អោបស្រាប់ផង ហេហេហេ)។ គាត់ក៏អោបប្រពន្ធគាត់ដូចគ្នា ធ្វើម៉េចបើគ្នាភ័យ (បែបចង់អោបប្រពន្ធដែរហ្នឹងមើលទៅ ហាហាហា)។ លេងទឹកជ្រៅមួយសន្ទុះក៏នាំគ្នាមកអង្គុយលេងលើឆ្នេរ ហើយក៏នាំគ្នាចុះលេងទឹករាក់ៗវិញ បាចទឹកដាក់គ្នាអីណាទៀត ធ្វើមើលតែទីនេះជាពិភពលោកឯកជនរបស់គេពីរនាក់ចឹង សើចសប្បាយ ចង់ធ្វើអីធ្វើហ្នឹងមិនជំពាក់ពីណាម៉ារៀលទេ ហេហេហេ។

ប្តី៖ តោះអូនទៅវិញ បែបរងារណាស់ហើយ?!
ប្រពន្ធ៖ គ្មានឯណាលែងរងារហើយ អត់ទៅទេ។
ប្តី៖ ម៉ោៗ បានហើយ!
លែងនិយាយច្រើនក៏អូសដៃប្រពន្ធឲ្យដើរតាម ភ្លៀងនៅតែធ្លាក់តិចៗ អ្នកនាងប្រពន្ធដើរតាមទាំងមុខក្រម៉ូវ {ទេ ប្រញាប់ទៅណាមិនទាន់បានឃីសគ្នាផងហ្នឹងមិនមែនឃីសនៅថ្ពាល់ ថ្ងាស ភ្នែក ច្រមុះអីទេណា គឺថា អឺ អឺ និយាយទៅមិនទាន់បាន​ឃីសមាត់ផង?! ប្រញាប់នោះ!ប្រពន្ធគិតក្នុងចិត្ត។

គ្រប់គ្នាកំពុងរៀបចំទៅផ្ទះវិញ ដឹងអីម្ចាស់ឡានថាអត់ទៅទេ យប់ពេក គេងហ្នឹងមូយយប់ទៅ។ ចប់!!! និយាយអីកើត មកតាមគេ គេនៅមានតែនៅដែរ! ហើយបងប្រុសម្ចាស់ឡានក៏ដើរទៅយកកាតាបតូចមួយ កាតាបអីហ្នុងហ្នេ??? ឆ្ងល់!!! របស់ញុំាហេហេហេ
បើកកាតាបហ្នុងហើយ នោះសុទ្ទតែខោអាវ??? គាត់ថាមកលេងវិលល្ងាច ចុះយកខោអាវមករកអី?   -_________- ណា??? បោកគ្នាឯងតើនៀក??? ហាហាហា ឲ្យអញ្ចឹងឡើង! ជាលទ្ធផល អ្នកអត់ត្រៀមខោអាវមកក៏បង្ខំចិត្តទៅទិញខោអាវម្នាក់មួយសំរាប់ទុកស្លៀកស្អែកដោយសុវត្ថិភាព!!!

ដំណើរកំសាន្តលើកនេះពិតជារីករាយណាស់ ប្តីប្រពន្ធទើបតែការហើយផ្អែមល្ហែមអញ្ចឹងមែន!!!  :*


Comments

  1. ស្នេហាគ្រាដំបូងចឹងហើយ!​​!​​ XD

    ReplyDelete
  2. គួរតែនិយាយថាស្នេហាជំហានដំបូងបានទំនងជាង ហាហាហា

    ReplyDelete

Post a Comment

Popular posts from this blog

Khmer Paintings - Countryside

My collections of Khmer Painting about countryside... I love everything of them and I'm so pleased to share...

This is March 26, 2025 in my country…

I can’t believe I often come back to my blog diary most of the time because of disappointment, painful soul, broken heart and I want to shout out here… My safe zone!   Almost 3 years, from 2023 until February 2025, I was in a closed friendship with a person and I adored this person in such a high level… I feel positively to be with her, most of the time we spent together, was with trust and laughing… Yes, the beautiful friendship moment like I was in high school… She is to me as people medicine whom brings me joke, joy and compassion… We shared works, personal and many other things.. From March 2025, things changed…   I’m not sure what I did so wrongful to her which made her changed… She disconnected with me and draw a clear line between us… I did ask her what went wrong between us, I can explain and I can take responsibility on my action as well if any… Though, she doesn’t tell me why, she just put a hug gap between us…   I cannot accept this, I tri...

Funny Quotes of Crush

hehehe.... of course, such so funny of these below quotes about your crushes... Admit it! You really feel so at some edges of your life and it quite mock you....wahahhaa....Just keep smiling, blushing and laughing coz of these following quotes....