Thursday, May 17, 2012

រដូវវស្សា


រដូវវស្សា

រលឹមតក់ៗស្រក់ពេញដី                          វស្សាពិសីបានមកដល់
ភ្នំពេញមានភ្លៀងវីវក់វល់                         គ្រប់គ្នាខ្វាយខ្វល់មិនចូលចិត្ត។
ព្រោះតែឥឡូវភ្លៀងដូចកាច                     ឥទ្ធិពលកំណាចឥតអាណិត
ប្រជាជនយើងសែនព្រូយចិត្ត                   ភ្លៀងខ្លាំងលិចទឹកលិចទាំងផ្លូវ។
លើសពីនេះទៀតនៅរន្ទះ                        ឆ្វែរឆ្វាចបាញ់ជះសំដៅទៅ
ដើមឈើរុក្ខជាតិមិនថានៅ                      ទីណាក៏ត្រូវរលំដួល។
រន្ទះខ្លះទៀតគួរហួសចិត្ត                         ទោះមនុស្សមិនគិតមិនទទួល
នៅតែរឹងរូសឥតសំរួល                           បាញ់រះច្រាលច្រួលយកសង្ខារ។
ប៉ុន្តែរូបខ្ញុំ​គិតឃើញម្យ៉ាង                         ​​ទោះភ្លៀងសាមានហើយមុសារ
ក៏នៅមានខ្លះល្អត្រង់ថា                           ភ្លៀងយកអាសារមនុស្សផងដែរ។
ភ្លៀងជួយស្រាបស្រពអស់ដំណាំ              កសិករខំដាំអោយប្រួលប្រែ
លូតលាស់បានល្អជាហូរហែរ                   ផលបានកាន់តែច្រើនក្រាស់ក្រៃ។
ភ្លៀងក៏ថែមទាំងនៅបានជួយ                   អោយមនុស្សលែងព្រួយលែងអាល័យ
បានស្រលះចិត្តបាត់សង្ស័យ                    ធ្វើអោយស្រស់ថ្លៃធូរមួយគ្រា។
ភ្លៀងហើយអាកាសធាតុត្រជាក់                ប្រជាម្នាក់ៗអារម្មណ៍ជា
បានសំរាកកាយគ្រប់គ្នីគ្នា                        ដោយអាចធានាលក់យ៉ាងស្កប់។
នេះគឺជាច្បាប់នៃធម្មជាតិ                         ទោះស្អប់ចង់ឃ្លាតចង់បញ្ចប់
ចង់អោយវស្សាលែងត្រលប់                    ក៏មិនប្រសប់ដូចចិត្តឡើយ។
ដូចច្នេះមានតែប្តូរគំនិត                           ពិចារណាគិតរកចម្លើយ
ដែលអាចការពារខ្លួនបានស្បើយ              ពីទុក្ខកើតដោយវស្សាវិញ។

មេសូត្រនេះ ខ្ញុំជាអ្នកតែងខ្លួនឯង ចឹងហើយបានជាអត់សូវមានន័យជ្រាលជ្រៅអីទេហើយពាក្យខ្លះក៏​ច្រំដែលទៀត ព្រោះវាជាមេសូត្រដែលខ្ញុំទើបតែរៀនតែងជាលើកដំបូង គិតថាស្រួលតែង តែមានទៅ​ស្រួលដូចគិតអី.....បើបានអានហើយ គិតថាឆ្គងក៏កុំប្រកាន់ណា៎!!!!​ ^^' 

Thursday, May 10, 2012

Ma Favorite Colors...


My favorite color is Green...it makes me feel fresh and so nice to see these kinds of pictures... however, I also love the colorful ones as well...how's about you???






























New page is loading…

I’ve been through a path I chose myself, my professional journey. I believed I would deliver the best result and met my stakeholder’s expect...