Wednesday, February 21, 2018

~ខ្ញុំនិងត្រលប់មករកអ្នកវិញ~

ថ្ងៃនេះកុសល (ប្អូនប្រុសរបស់រេឡា)ដែលជាសិស្សវិទ្យាល័យថ្នាក់ទីដប់ បានមកដល់ផ្ទះយឺតជាងធម្មតា។ នៅពេលដែលមកដល់ភ្លាម គាត់ក៏ហុចលុយមួយដុំធំឲ្យរេឡាហើយប្រាប់ថាគាត់ទៅធ្វើជាគ្រូបង្រៀនក្រៅម៉ោង (ចរិតចាស់ទុំខុសភ្លែកពីសព្វមួយដង)​។ រេឡារំភើបនិងសប្បាយចិត្តជាខ្លាំងដែលប្អូនប្រុសនៅក្មេងសោះចេះដឹងដល់ម្លឹងព្រមទាំងនេះជាលើកទីមួយផងដែរ។ រេឡាក៏ផ្អៀងផ្អងថតលុយ ហើយឲ្យប្អូនប្រុសកាន់លុយ នាងចង់ថតរូបប្អូនជាមួយសម្ថិផលដែលគេរកបាន។ តែទោះជាព្យាយាមយ៉ាងណាក៏ថតរូបប្អូនមិនជាប់សោះ រេឡាក៏បើកផ្លាសទូរស័ព្ទបាញ់ដាក់មុខប្អូន ស្រាប់តែកុសលដួលខ្ទោកនាងភ័យណាស់រត់ទៅអង្រួនប្អួន មួយសន្ទុះទើបកុសលដឹងខ្លួនតែកុសលមិនបានចាំអ្វីទាំងអស់ មិនដឹងបានលុយមកពីណា មិនដឹងមកដល់ផ្ទះតាំងពីពេលណា។ កុសលហាក់មានអ្វីចូលសន្ឋិតក្នុងខ្លួន តែក៏ត្រលប់មកភាពដើមវិញពេលដែលពន្លឺបាញ់ចំមុខ។ រេឡាមិនហ៊ាននិយាយអ្វីទេ ដោយបារម្ភកុសលភ័យខ្លាច នាងធ្វើជាបន្ទោសប្អូនថារឡេរឡើរ ហើយក៏ឡើងទៅជាន់ទីមួយបាត់។

[គ្រីប គ្រឹប គ្រីប គ្រឹប......]

រេឡាលឺសំលេងហ្នឹងនៅក្រៅបន្ទប់ជាន់ទីមួយ រេឡាក៏ចេញទៅមើល.......
ស្រាប់តែមានសត្វមួយរត់ចូលបន្ទប់លឿនស្លេវ!!! រេឡាព្យាយាមដេញវាចេញ តែវានៅតែព្យាយាមរត់ចូលបន្ទប់គេងនាងដដែល។ រហូតដល់នាងដេញវាយវា ទើបវារត់ទៅពួនក្រោយឥវ៉ាន់លើដំបូលជណ្តើរ រេឡាដើរលបៗទៅលួចមើលវា ក៏ឃើញច្បាស់ថាវាជាសត្វកញ្ជ្រោងពណ៍ទឹកមាសស្រាលកំពុងដង្ហក់ហត់ៗ។ រេឡារកបង្អើរវាឲ្យរត់ចេញក្រៅផ្ទះ ស្រាប់តែមិនទាន់បង្អើរផង វាក៏លើកជើងមុខម្ខាងទៅកោសក្បាល ដែលធ្វើឲ្យក្បាលកញ្ជ្រោងរបូតចេញ លេចជាក្បាលមនុស្សប្រុសស្អាតបាតម្នាក់។ ទោះជាមើលទៅស្អាតបាតមែន តែរេឡាភ័យខ្លាំងណាស់ដោយសារវាមានខ្លួនជាសត្វ​​កញ្ជ្រោង។ មួយសន្ទុះមក អ្វីៗរាងស្ងាត់ស្ងៀម រេឡាក៏បន្លំៗដើរចុះទៅជាន់ក្រោមរកឪពុកម្តាយនាង។

ម្តាយរេឡាកំពុងសំរានមើលទួរទស្សន៍ ឯឪពុកនាងកំពុងឈរក្បែរទូរដាក់ទួរទស្សន៍។ រេឡានៅភ័យនៅឡើយ នាងសួរឪពុកនាងថាតើគាត់បានឃើញសត្វចំលែកនោះរឺអត់​ តែគាត់បដិសេធ។ នាងក៏និយាយរឿងទាំងអស់ដែលនាងមានឃើញប្រាប់ដល់គាត់។នាងផ្តាំឪពុកថាបើសិនជាឃើញសត្វនោះ សុំឲ្យគាត់ធ្វើដូចមិនឃើញព្រោះខ្លាចវាផ្អើលហើយធ្វើបាបឪពុកនាង។ មិនទាន់និយាយផុតពីមាត់ស្រួលផង ស្រាប់តែរេឡាឃើញស្រមោលមនុស្សប្រុសខ្ពស់ស្រឡះម្នាក់ដើរលបៗគេចចេញក្រៅផ្ទះ។ នាងសញ្ញូរឪពុកនាង ហើយពួកគេធ្វើជានិយាយគ្នាដូចមិនឃើញអ្វី ទាំងដែលពួកគេឃើញកាន់តែច្បាស់ទៅៗ​ ហើយរេឡាថែមទាំងលឺមនុស្សកញ្ជ្រោងនោះនិយាយថា​ (ខ្ញុំនិងត្រលប់មករកអ្នកវិញ!!!)

[តើមនុស្សកញ្ជ្រោងនោះនិយាយសំដៅមករកអ្នកណា???]

កំពុងតែស្លុងគិត (រេឡាស្រាប់តែនាងឃើញក្មេងម្នាក់ពាក់អាវពណ៏ក្រហមឆើតរត់ចូលផ្ទះហើយមកគេងអោបម្តាយនាង។ រេឡាក៏រត់ទៅក្តិចខ្ញាំកូននោះឲ្យចេញពីម្តាយនាង ស្រាប់តែកូនក្មេងនោះងាកមកធ្វើឲ្យរេឡាចង់ភាំង ដោយមុខកូននោះមិនស្អាតគួរឲ្យរាប់អានសោះ។ ដោយឡែកកូននោះនិយាយទាំងភ័យនិងសុំកុំឲ្យធ្វើបាបវា វាអះអាងថាវានៅផ្ទះនេះយូរហើយគ្រាន់តែអ្នកទាំងអស់គ្នាមើលមិនឃើញវាប៉ុណ្ណោះ។ រេឡាគិតក្នុងចិត្ត (ម្រិញកុងវាល??? គួរតែចឹងហើយ។កូនអាវក្រហមបន្តថាវាខ្លាចបុរសដែលរេឡាបានឃើញនឹងណាស់ វាអះអាងថាបុរសម្នាក់នោះមិនមានមនុស្សទេតែជាអាបអាប???? អាប!!!! រេឡាចាប់ផ្តើមព្រឺសំបុរ!! កូនអាវក្រហមបន្តថាវាបានយកក្តាតជាច្រើនទៅចង​​និងក្លោងទ្វារផ្ទះកុំឲ្យបុរសអាបនោះចូលបាន តែបើនៅតែចូលបាន កូនអាវក្រហមដឹងខ្លួនថាអាបនោះនិងសំលាប់វាពុំខានព្រោះវាដឹងពីសម្មាសសភាពពិតប្រាកដរបស់អាបនោះ។ កូនអាវក្រហមភ័យញ័រញាក់ក្រៃលែង លើសរេឡារាប់ដងវាប្រាប់ឲ្យឪពុកនិងស្វាមីរេឡាទៅរកក្តាតជាច្រើនមកចងគ្រប់ៗទ្វារ អញ្ចឹងទោះអាបនោះចូលបានមួយតង់ក៍សល់មួយតង់ដែរ។

[ផាំង ផាំង ផាំង (នេះជាសំលេងហាក់មានអ្វីរត់បុកក្លោងទ្វារ)]

កូនអាវក្រហមស្រែកផ្លាត់សំលេង (អាបមកហើយ វាមកហើយ!!! ខ្ញុំភ័យណាស់!!!)
រេឡាសំលឹងមើលទៅក្លោងទ្វារស្រាប់តែឃើញកូនតូចនាងកំពុងលេងនៅម្តុំមុខផ្ទះ នាងស្លន់ស្លោរដង្ហើយហៅកូន  អោយរត់ចូលផ្ទះ កូននាងក៏រត់រតាក់រតុបដែលគ្រាន់តែចូលដល់ក្លោងទ្វារផ្ទះទីពីរភ្លាម ក្លោងទ្វារទីមួយក៏របូតហើប លេចរូបបុរសកញ្ជ្រោងម្នាក់នោះ រាងខ្ពស់ស្រលះដើរចូលមកយ៉ាងមានឥទ្ធិពលជាមួយផ្សែងខ្មៅលាយប្រផះប្រកបដោយទឹកមុខខឹងសម្បារ។ ពិតមែនបុរសម្នាក់នេះមានរូបរាងល្អល្អះ តែដំណើរប្រកបដោយភាពគួរឲ្យអន្តរាយ!

គ្រប់គ្នាឈរមើលទាំងភ័យស្លេកស្លាំង ដែលជាងគេគឺកូនអាវក្រហមនិងរេឡាតែម្តងនាងទន់ជើង អង្គុយចុះអោបកូន​​តឹងណែនព្រួយបារម្ភ បេះដូងលោតខុសចង្វាក់ ចំហាយក្តៅសាបព្រោះពេញខ្លួន ហើយនាងក៏ភ្ញាក់ដឹងខ្លួនពីសុបិន្តមួយនេះ!

គ្រប់យ៉ាងគ្រាន់ជាសុបិន្តតែរាល់អារម្មណ៏ដែលរេឡាឆ្លងកាត់គឺសុទ្ធជាអារម្មណ៏ពិត!







No comments:

Post a Comment

New page is loading…

I’ve been through a path I chose myself, my professional journey. I believed I would deliver the best result and met my stakeholder’s expect...