Wednesday, December 28, 2011

ជំងឺមហារីក​មាត់ស្បូន

​លោក​អ្នក​ត្រូវ​ដឹង​ថា​ នៅ​លើ​ពិភពលោក​យើង​នេះ ជំងឺ​មហា​រី​មាត់ ស្បូន​ គឺជា​ជំងឺ​ដ៏​កាចសាហាវបំផុត​ បន្ទាប់​ពី​ជំងឺមហារីក​ដោះ ។ ផ្ទុយ​ទៅ​វិញ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ជំងឺមហារីក​ស្បូន​គឺ​ដើរតួ​ទី​មួយ​ចំណែកឯ​ជំងឺ ​​មហា​រីក​ដោះ​ គឺ​ដើរ​តួ​​ទី២​វិញ​ ។
លោក​សាស្ដ្រ​ាចា​រ្យ​វេជ្ជបណ្ឌិតអ៊ូច ឌី​ណា អ្នក​ឯក​ទេស​ផ្នែក​សម្ភព​និង​រោគ​ស្ដ្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​​មាន​ ប្រសាសន៍​ឱ្យ​ដឹង​ថា ជំងឺ​មហា​រីក​ស្បូន​គឺ​កើតឡើង​ដោយ​ការ​ឆ្លង​ពី​ប្រភេទ​វី​រុស​ម្យ៉ាង​ដែល​គេ ​ហៅ​ថា Human papillo​ma-​virus (HPV) ហើយ​ការ​ឆ្លង​វីរុសនេះ​៩០​ភាគ​រយ​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ជំងឺមហារីក​ មាត់ស្បូន​ ។ ​ចំពោះ​មូល​េហតុ ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​​​នេះគឺ៖
-​ឆ្លង​តាម​ការ​រួម​ភេទៈ ចំពោះ​ស្ដ្រី​រកស៊ី​ផ្លូវ​ភេទ​ ឬ​ស្ដ្រី​ដែល​ចូល​ចិត្ដ​ផ្លាស់​ប្ដូ​រ​ដៃគូ​​ច្រើន
-​ការ​ជក់បារីៈ ​ផ្សែងបារីមានផ្ទុកនូវសារ​ធាតុ​គីមី​​ដែលអាចបំផ្លាញកោសិកាក្នុងខ្លួនមនុស្ស​យើង ។
-​អ្នក​កើត​ជំងឺអេដស៍​ ឬ​កាមរោគ​ គឺជា​មុខ​សញ្ញា​​មួយ​ដែល​អាច​ឆ្លង​ដោយ​ងាយស្រួល​
បំផុត​ ។
-​ស្ដ្រី​ដែល​ចូល​ចិត្ដ​ទទួលទាន​ស្រា​ច្រើន​ហួស​កម្រិត ក៏​អាច​ប្រឈម​​នឹង​ជំងឺមហារីក​មាត់ស្បូន​បាន​ដែរ​ ។
រោគ​សញ្ញា​​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​​គឺ​៖
- ​មាន​ហូរ​ឈាម​តាម​ទា្វ​រមាសនៅ​ក្រោយ​​ពេល​រួម​ភេទ ឬ​ក៏​ការ​ធ្លាក់ឈាម​ខុស​ធម្មតា​ពេល​មក​រដូវ​របស់​ស្ដ្រី​នេះ​ជា​រោគ​សញ្ញា​ ដែល​អ្នកជំងឺ​គួ​រ​តែ​ប្រញាប់​ទៅ​ជួប​ជា​​មួយ​អ្នកឯកទេស​ ។
-​អាច​មាន​ទឹកថ្លា​ៗ​ ខាប់​ដូច​ជា​ទឹករងៃ ​ឬ​ធ្លាក់​ស​ហើយ​អាច​មាន​ធ្លាក់​ច្រើន​ចេញពី​ទ្វារ
មាស​ ។
- ​ចំពោះ​រោគ​សញ្ញា​មួយទៀត​​ មាន​តែ​គ្រូ​ពេទ្យ​ឯកទេស​នោះ​ទេ ដែល​អាច​ដឹង ​គឺ​នៅ​ពេល​គ្រូពេទ្យ​ពិនិត្យ​ទៅ​លើ​ស្បូន​របស់​អ្នកជំងឺឃើញ​ថា អាច​មាន​ដំបៅ​រលួយ ហើយ​មាន​ហូរ​ឈាម​ខ្លាំង ។ ទាំងនេះ​គឺជា​រោគ​សញ្ញា​មួយ​ដែល​អាច​បញ្ជាក់​ថា​ស្ដ្រី​អាច​នឹង​កើត​មាន​ ជំងឺមហារីក​មាត់​ស្បូន​ ។ តែ​ជំងឺ​មហា​រីក​មាត់ស្បូន​នេះ​គឺ​អាច​ការពារ​បាន​នៅ​ពេល​ ដែល​ស្ដ្រី​ម្នាក់​ៗ​ ធ្វើការ​តាមដាន និង​វែ​ក​មុខ​រក​រោគ​សញ្ញា​​បាន​ទាន​់​ពេលវេលា​​ ។ ការ​តាម​ដាន​នេះ​ គឺ​ធ្វើ​តែ​ចំពោះ​ស្ដ្រី​ ដែល​មាន​គូ​ស្រ​ករ​​ ឬ​ដៃ​គូ​ស្នេហា​ ​មិនមែន​ជា​ស្ដ្រី​នៅ​លីវ​ទេ​ ដោយ​​គិត​ពី​អាយុ​២៥​ឆ្នាំទៅ​ គឺ​ត្រូវ​តែ​ធ្វើការ​តាមដាន​គឺ​១​ឆ្នាំ​ម្ដង តែបើ​មិនឃើញ​គឺ​២​ឆ្នាំ​ ម្ដង តែបើ​២​ឆ្នាំ​ មិនឃើញ​ទៀត គឺ​ត្រូវ​ពិនិត្យ​ជា​រៀង​រាល់​៣​ឆ្នាំ​ម្ដង​ ដើម្បី​ចៀស​ផុត​ពី​ការ​កើត​មានជំងឺ​ដ៏​កាចសាហាវ​នេះ​ ។

សព្វ​ថ្ងៃ​នេះ​ នៅ​ប្រទេស​កម្ពុជា​យើង​ក៏​មាន​វ៉ាក់​សាំង​​ការពារ​ជំងឺមហារីក​មាត់ស្បូន​នេះ ​ដែរ  ហើយ​​​រយៈ​ពេល​នៃ​ការ​ឆ្លង​ជំងឺ​នេះ​គឺ​មាន​រយៈ ពេល​​៣​ឆ្នាំ​ដែល​អាច​កើត​ជំងឺ​នេះ​។ ជំងឺមហារីក​មាត់ស្បូន​ត្រូវ​បាន​គេ​ចែក​េចញ​ជា​ពីរ​ដំណាក់​កាលៈ
១-​ដំណាក់កាល​ពួន​សម្ងំ ជា​ដំណាក់កាល​មិន​ទាន់​រីក​រាលដាល​ទៅ​លើ​សេរី​រា​ង្គ​ផ្សេង​ៗ ដែល​នៅ​ជិត​មាត់ស្បូននោះ ។ ​ការ​ព្យាបាល​អាច​ជា​ដាច់បាន​មួយ​រយ​ភាគរយ បើសិនជា​ស្ដ្រី​ទៅ​ធ្វើការ​តាម​ដាន​​បាន​ទាន់​ពេលវេលា​ ។
២-​ដំណាក់កាល​ជំងឺ​មហា​រី​ស្បូន​រីក​រាលដាល ជា​ដំណាក់​កាល ដែល​ជំងឺ​នេះ​អាច​ស៊ី​រាលដាល​ទៅ​សេរី​រា​ង្គ​ផ្សេង​ៗ​ ដែល​នៅ​ក្បែរ​នោះ ដែល​ធ្វើ​ឱ្យ​អ្នកជំងឺ​ទទួល​រង​នូវ​ទុក្ខវេទនា​សព្វបែបយ៉ាង ដោយសារ​តែ​ជំងឺ​នេះ​រីក​រាលដាល​កាន់តែ​ខ្លាំង
ក្លា ។ បើសិនជា​ដល់​ដំណាក់​កាល​នេះ ការ​ព្យា​បាល​ គឺ​មិន​មាន​ប្រសិទ្ធិ​ភាព​នោះ​ទេ ដោយ​គ្រាន់​តែ​អាច​ប្រើប្រាស់​ថ្នាំ​សម្រាប់​ពន្យា​រ​អាយុជីវិត​តែ​ប៉ុណ្ណោះ ហើយ​អាច​មាន​រយៈពេល​ត្រឹម​តែ​១​ឆ្នាំទៅ​៥​ឆ្នាំ​ គឺ​ទៅ​តាម​ទំហំ​នៃ​ដុំ​មហារីក​ ។

លោក​សាស្ដ្រ​ាចារ្យ​បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​ព្យាបាល​ជំងឺមហារីក​មាត់ស្បូន​នេះ​គឺ​មាន​៤​ដំណាក់កាល ដែល​អាច​ធ្វើ​ឱ្យ​អ្នកជំងឺ មានការ​ធូ​ស្រាល​បាន​បន្ដិចបន្ដួច​ និង​អាច​ពន្យា​រ​អាយុជីវិត​បាន​ដូចជា​៖
១-​ការ​វះកាត់​ដុំ​សាច់​មហារីក​ចោល
២-​ការ​ប្រើប្រាស់​វិ​ទ្យុ​សកម្ម​ ដើម្បី​ព្យាបាល
៣-​ការ​ប្រើប្រាស់​ជាតិ​គីមី​ (​ថ្នាំ​ចាក់​ឬ​ថ្នាំលេប​...)
៤-​ប្រើ​ឡា​ហ្សែដើម្បី​បាញ់​កម្ទេច​ដុំ​មហារីក​ចោលជា​ដើម ។​

ដូចដែល​លោក​អ្ន​ក​នាង​កញ្ញា​បាន​ជ្រាប​រួច​មក​ហើយ​ថា​ ជំងឺមហារីក​​មាត់​ស្បូន​គឺជា​ជំងឺ​កាច​សាហាវ​បំផុត​ ដូច្នេះ​ដើម្បី​ការពារ​កុំឱ្យ​កើត​មាន​ជំងឺ​នេះ ស្ដ្រី​គ្រប់​រូប​គួ​រតែ​​ទៅ​ធ្វើ​ការ​តាមដាន​ឱ្យ​បាន​ទៀងទាត់ ដូច​​ដែល​បាន​រៀប​រាប់​ខាង​​​លើ​នេះ ហើយ​បញ្ហា​មួយទៀត គឺ​ត្រូវ​តែ​ធ្វើការ​ចាក់​​​វ៉ាក់សាំង​ ដើម្បី​ការពារ​ជំងឺមហារីក​នេះ​។ លើស​ពីនេះ​​​ស្ដ្រី​គ្រប់​រូប​ត្រូវ​តែ​មាន​អនាម័យ​ឱ្យ​បាន​ស្អាត​ល្អជា​មួយ ​ នឹង​ទា្វ​រមាស ហើយ​កាល​ណា​​​មាន​ដៃ​គូ គឺ​ត្រូវ​តែ​ធ្វើការ​តាម​ដាន​​ដើម្បី​ស្វែងរក​ជំងឺមហារីក​មាត់ស្បូន​ឱ្យ​បាន ​ទាន់​​ពេលវេលា​ចៀស​វាង​កើត​មាន ដំណាក់កាល​ធ្ង​ន​់ធ្ង​រ ​៕

Reference: http://kohsantepheapdaily.com.kh/article/32090.html

No comments:

Post a Comment

New page is loading…

I’ve been through a path I chose myself, my professional journey. I believed I would deliver the best result and met my stakeholder’s expect...